![God of Hope!](https://source.boomplaymusic.com/group10/M00/07/07/572306f683124d94ab32a4e73a36379f_464_464.jpg)
God of Hope! Lyrics
- Genre:Gospel
- Year of Release:2022
Lyrics
ឳ ព្រះអម្ចាស់ រូបខ្ញុំសូមថ្វាយ ជីវិតក្នុងព្រះហស្ថ ទុកជាដង្វាយ
នៅក្នុងដួងចិត្តខ្ញុំ សូមព្រះវិញ្ញាណ គង់ជាម្ចាស់ឧត្តម ឳក្សត្រថ្កើងថ្កាន។
ព្រះប្រភពជីវិត ម្ចាស់ក្តីសុខសាន្ត ព្រលឹងខ្ញុំស្វែងរក រកទ្រង់មិនស្រកស្រាន្ត
ឳ ព្រះពិតតែមួយ សូមស្តាប់ពាក្យខ្ញុំ យាងមកជាជំនួយ កំសាន្តចិត្តខ្ញុំចិត្ត។
សូមព្រះអង្គដឹកនាំ ការពាររូបខ្ញុំ ឲ្យរួចពីក្រញ៉ាំ នៃអំពើបាប
នៅពេលដែលខ្ញុំដើរ ក្នុងភាពងងឹត សូមព្រះអង្គបំភ្លឺ ដោយពន្លឺពិត។
មើលអារុណរះ ដោយពេញរស្មី ផ្ទៃមេឃនឹងពពក នាំពន្លឺថ្មី
ព្រះយេស៊ូវទ្រង់ ជិតយាងមកវិញ សូមសង្ឃឹមទន្ទឹង ព្រះនៃក្តីស្រឡាញ់។