![Born Again!](https://source.boomplaymusic.com/group10/M00/07/07/572306f683124d94ab32a4e73a36379f_464_464.jpg)
Born Again! Lyrics
- Genre:Gospel
- Year of Release:2022
Lyrics
មានពរណាស់បានកើតជាថ្មី គ្មានវត្ថុអ្វីផ្ទឹមដល់ កើតថ្មីដោយព្រះវិញ្ញាណបណ្តាល អ្នកប្រាជ្ញមិនយល់អាថ៌កំបាំង។
ដូចដង្កូវមេអំបៅតូច ដោះសំបកខូចប្រែប្រាណ ជីវិតចាស់ផុតដុះស្លាបហើរថ្កាន ផ្លាស់ថ្មីរស់រានក្នុងព្រះយេស៊ូវ។
ដើម្បីឃើញនគរព្រះ ចាំបាច់ណាស់ ត្រូវកើតជាថ្មីឡើង
នោះមិនធ្លាក់ចុះបឹងភ្លើង បានទ្រង់ស្រង់ឡើង យាត្រាឡើងតាមទ្រង់។
អ្នកកើតថ្មីក្នុងព្រះគ្រីស្ទអឺយ កុំនៅកន្តើយចេញទៅ
ផ្សាយដំណឹងប្រាប់ញាតិមិត្តកូនចៅ ធ្វើតាមទ្រង់ទៅអស់អ្នកគ្រីស្ទាន។