Pilgrim's Prayer! Lyrics
- Genre:Gospel
- Year of Release:2022
Lyrics
ឃ្លាតចាកវាលពិឃាដ អឺអឺយ លាភូមិលាញាតិ ផ្សងព្រេងរកសុខ នាស្រុកនាយមួយ ខ្ញុំអំពាវនាវ រកព្រះជាម្ចាស់ជំនួយ អង្វរសុំទ្រង់ជួយ ឲ្យបានល្ហែល្ហើយ ពីខ្មាំងជិតជុំ រយមីនរយភ្នំ រយទុក្ខបារម្ភ គ្រោះធំគ្រប់ជំហាន។
ជំរុំខៅអ៊ីដាង អឺអឺយ ជាទីខ្ញុំតាំង ចិត្តតាមព្រះគ្រីស្ទ ថ្វាយខ្លួនថ្វាយចិត្ត រៀនព្រះគម្ពីរ បានភ្លក់បានស្គាល់ក្តីពិត
ទ្រង់បំផ្លាស់ប្រែចិត្ត ឲ្យចោលបាបស្អិត រកព្រះឧត្តម ទ្រង់ប្រោសលោះខ្ញុំ ឲ្យរួចទុក្ខធំ ហើយតាំងលើថ្មដា។
មកដល់ស្រុកសេរី អឺអឺយ រីករាយខ្លាំងក្រៃ ដ្បិតបានដល់ឋាន សប្បាយសម្បូរ ខ្ញុំអរព្រះគុណ ដល់ទ្រង់ដែលប្រទានពរ ដ៏ច្រើនហៀរហូរ លែងខ្លាចភិតភ័យ ឳព្រះម្ចាស់ថ្លៃ ខ្ញុំមានពាក្យអ្វី ថ្លែងអំណរគុណល្មម។
យើងខ្ញុំមិនភ្លេចទេ អឺអឺយ បីឆ្នាំប្រាំបីខែ ក្នុងវាលប្រល័យ លានក្ស័យជីវា ផ្ទៃផ្សាររាល់ថ្ងៃ ដ្បិតហូបតែបបររាវ
ងើបមុនមាន់រងាវ ពួកខ្មៅដម្រូវ ឲ្យលើកទំនប់ គ្មានស្រាកគ្មានឈប់ អង្គកាយទ្រោមទ្រុឌ ឈឺគ្មានថ្នាំព្យាបាល។
សូមទ្រង់ជួយគ្រងចិត្ត អឺអឺយ ឲ្យចាំជានិច្ច កុំឲ្យខ្ញុំភ្លេច ព្រះគុណធ្ងន់ក្រៃ ខ្ញុំសូមឳនក្រាប ប្តេជ្ញាថ្វាយចិត្តជាថ្មី
សូមទ្រង់ទទួលខ្មី ទាំងដុសខាត់ឆ្នៃ ដកភាពស្អាប់ចេញ ឲ្យត្បូងភ្លឺវិញ ចាំងរស្មីពេញ ថ្វាយសិរីល្អដល់ព្រះ។