Meeting Him in Troubled Time! Lyrics
- Genre:Gospel
- Year of Release:2022
Lyrics
ខ្ញុំបានជួបព្រះនៅគ្រាអាសន្ន ពិតជាព្រះគុណវិសេសអស្ចារ្យ
ទ្រង់ប្រោសឲ្យរស់ ផុតពីមរណា គ្មានព្រះឯណា មេត្តាដូចព្រះយេស៊ូវ។
ទ្រង់ប្រទានចិត្តគំនិតថ្មោងថ្មី ជីវិតមានជ័យមានសង្ឃឹមជាក់
ទទួលមរតកជាកូនផងព្រះ ទ្រង់សន្យាច្បាស់លំនៅនាឋានសួគ៌ា។
ពេលណាខ្ញុំមានមន្ទិល ព្រះបន្ទូលជួយផ្តល់ពាក្យពិត
ព្រះវិញ្ញាណជួយគំនិត ចងចិត្តមិនឲ្យទាសចេញឆ្ងាយ។
រាល់ពេលថ្ងៃយប់ខ្ញុំអធិស្ឋាន អំណរខ្ញុំមានព្រោះព្រះសណ្ឋិត
ដំកើងព្រះនាម ព្រះបរិសុទ្ធ សរសើរព្រះពិត ព្រះអម្ចាស់ខ្ពស់ឧត្តម។