អានី (2023 Remastered) Lyrics
- Genre:World Music/Folklore
- Year of Release:2022
Lyrics
អូ!... អូ!... អូ!...
អានី! ខ្ញុំនឹងច្រៀងចម្រៀងនេះដើម្បីអ្នក
អានី! រាត្រីដែលរៀមបានជួបថ្លៃ
រាត្រីដែលនាំមកនូវក្ដីវិបត្តិ
ញាប់ញ័រក្នុងចិត្ត ដោយរូបស្រីមិនគិត
អាណិតដល់រូបខ្ញុំ លួចសម្លឹងអ្នក
អានី! ពេលស្រីរាំ ខ្ញុំពាំទុក្ខព្រួយ
ខ្លួនមួយទ្រូងរែងព្រួយ ក្រៀមក្រំខ្លោចផ្សា
យ៉ាងណាប្រាថ្នា សូមតែចិត្តភក្ដី
បើថ្លៃមិនបេតី សូមស្រីមេត្តា
ខ្ញុំឈរកៀន លួចគន់ភក្ត្រា
ដូចឃើញតារា ដែលរះសែនឆ្ងាយ
ចិត្តរៀមនៅ នឹកស្ដាយដល់កាយស្រី
ថ្លៃមិនប្រណីបេះដូងកំព្រា
អូ! អូ! អានី! រឿងអ្វីទៀតខ្ញុំបំភ្លេចបាន
កល្យាណ បំភ្លេចមិនបាន ដោយរឿងហេតុអ្វី?
សូមស្រីជួយឆ្លើយ នូវចម្លើយយ៉ាងខ្លី
បើថ្លៃមិនបេតី សូមស្រីមេត្តា
អានី! ពេលស្រីរាំខ្ញុំពាំទុក្ខព្រួយ
ខ្លួនមួយទ្រូងរែងព្រួយ ក្រៀមក្រំខ្លោចផ្សា
យ៉ាងណាប្រាថ្នា សូមតែចិត្តភក្ដី
បើថ្លៃមិនបេតី សូមស្រីមេត្តា
ខ្ញុំឈរកៀន លួចគន់ភក្ត្រា
ដូចឃើញតារា ដែលរះសែនឆ្ងាយ
ចិត្តរៀមនៅ នឹកស្ដាយដល់កាយស្រី
ថ្លៃមិនប្រណីបេះដូងកំព្រា
អូ! អូ! អានី! រឿងអ្វីទៀតខ្ញុំបំភ្លេចបាន
កល្យាណ បំភ្លេចមិនបាន ដោយរឿងហេតុអ្វី?
សូមស្រីជួយឆ្លើយ នូវចម្លើយយ៉ាងខ្លី
បើថ្លៃមិនបេតី សូមស្រីមេត្តា
អានី! សូមស្រីកុំជិនណាយ រូបបងឱ្យសោះ
អូ!... អូ!... អូ!... អូ!... អូ!... អូ!...