ស្រក់ទឹកភ្នែកព្រោះអ្វី?... (Remastered) Lyrics
- Genre:Acoustic
- Year of Release:2022
Lyrics
អូនស្រក់ទឹកភ្នែក...
ហេតុម្ដេចបានជាស្រីយំ?...
អូនយំរឿងអ្វី?...
ខ្នើយមុងចង្កៀងភ្លៀងផ្គរ អង្វរលន់តួសួរបង
ថាម្ដេចក៏អូន នាងគេងបែរខ្នង
ព្រួយផងយំផង ខឹងនឹងបងឬអូន?
អូនយំរឿងអ្វី រឿងអ្វី?
យំបីរាត្រី យំមិនបាត់ឡើយ
បែរខ្នងដាក់បង មិនព្រមឆ្លងឆ្លើយ
ឬមានគូហើយ ហើយមករៀបការនឹងបង
ច៎ាស! សូមបងកុំខឹងនឹងអូន
អូនមានសង្សាររួចទៅហើយមែន
តែម្ដាយអូនគាត់បង្ខំឱ្យអូនរៀបការនឹងបង
ហើយអូនមិនហ៊ានប្រកែក ការពិតព្រហ្មចារីអូន
អូនបានបូជាជូនសង្សារអូនរួចទៅហើយ
មិនថ្វីទេអូន អូនអើយ! កុំយំ
បងមិនបង្ខំ ចិត្តអូនឡើយ
បងស៊ូលះបង់ រូបអូនវិញហើយ
អូនអើយ! ជួបសង្សារអូនចុះពៅ
បងជូតទឹកភ្នែកជូនស្រី
បងគ្មាននិស្ស័យ ជាប្ដីអូនទេ
តែចិត្តជ្រុលស្នេហ៍ បងនៅតែស្នេហ៍
បងមិនភ្លេចទេ តែសូមជួបជាតិក្រោយអឺយ!...