កណ្តាលដួងចិត្ត Lyrics
- Genre:Acoustic
- Year of Release:2021
Lyrics
ខ្ញុំរួចទោស ផុតជ្រោះអឺ! ស្នេហា
ឋានវិមានសោកា ជារឿងទុក្ខារីងរៃ
សូមលាហើយ ព្រោះអស់អឺ! និស្ស័យ អស់និស្ស័យ
ដើម្បីកុំឱ្យតណ្ហា ផ្តន្ទាថា ខ្ញុំជាជនសំណល់
ជីវិតថ្លៃ ចៃដន្យអឺ! វាសនា
ស្តាយលោហិតមាតា ដែលអស់សង្ខារខានយល់
យើងទាំងពីរ ឆ្លងផុតឋានអឺ! អំពល់ ឋានអំពល់
ព្រោះវាសនា សាងឫសគល់ ផុតផលពីអំរែកកម្ម
សូមប្រកាស ដល់អស់ទេវតា
ជួយចាំរឿងស្នេហា កណ្តាលដួងចិត្តនៃខ្ញុំ
សូមឱ្យចិន្តា នៃបុប្ផាក្រពុំ
មករួមរស់មនោរម្យ ព្រមជាគូវាសនា
ឱ! កណ្តាល ថ្នាលជីវិតអឺ! ចុងក្រោយ
អូនកុំបណ្តោយ ឱ្យមានចិត្តប្រេះឆា
ជួយអាណិត ដល់ជីវិតអឺ! កំព្រាៗ
ជួយបងផងណាពុំងា រួមរស់ជាគ្នា លុះគ្រាអវសាន្ត
ឱ! កណ្តាល ថ្នាលជីវិតអឺ! ចុងក្រោយ
អូនកុំបណ្តោយ ឱ្យមានចិត្តប្រេះឆា
ជួយអាណិត ដល់ជីវិតអឺ! កំព្រាៗ
ជួយបងផងណាពុំងា រួមរស់ជាគ្នា លុះគ្រាអវសាន្ត