ថើបស្នាមក្តិច (2022 Remastered) Lyrics
- Genre:World Music/Folklore
- Year of Release:2022
Lyrics
ឈឺណាស់ទៅ ឬពៅព្រលឹង
ក្ដិចប៉ុណ្ណឹង ស្រីខឹងនឹងបង
ក្ដិចស្នេហា ទេណានួនល្អង
ចាំបងអង្អែល ថើបវិញណាស្រីហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម!
ឱ្យស៊ូទ្រាំ ស៊ូទ្រាំម្ដេចទៅ?
បើរូបពៅ ដូចផ្ការីកថ្មី
ចង់តែក្ដិចខ្ញាំ ខាំលេបស្រី
ប្រណីកុំខឹង ណាព្រលឹងអឺយ!
ក្ដិចហើយច្របាច់ អង្អែលសាច់
ថើបភ្លេចអ្វីអ្វី អស់ហើយ
បើខឹងសូម ព្រលឹងឆ្លើយ
កុំព្រងើយ កន្តើយមិនចេញវាចា
បងមិនមែន ក្ដិចសម្លាប់ទេ
ក្ដិចមាសស្នេហ៍ អស់ពីចិន្ដា
ក្ដិចថើបវិញ ឱ្យស្រីចាំថា
ក្ដិចអនុស្សា មិនអាចភ្លេចបាន
បងមិនមែន ក្ដិចសម្លាប់ទេ
ក្ដិចមាសស្នេហ៍ អស់ពីចិន្ដា
ក្ដិចថើបវិញ ឱ្យស្រីចាំថា
ក្ដិចអនុស្សា មិនអាចភ្លេចបាន