![ក្រពើក្នុងទឹក (Remastered)](https://source.boomplaymusic.com/group10/M00/03/10/e5b3972e126d4dc0927eea96af71b781_464_464.jpg)
ក្រពើក្នុងទឹក (Remastered) Lyrics
- Genre:World Music/Folklore
- Year of Release:2022
Lyrics
ក្រពើក្នុងទឹក បងមិនសូវហ៊ានចាប់ ក្រពើក្នុងទឹក បងមិនសូវហ៊ានចាប់
បើក្រពើងាប់ស្រាប់ បងចាប់ឱ្យស្រីមើល
ការ៉ុងមានស្រូវ បងមិនស៊ូវហ៊ានលី ការ៉ុងមានស្រូវ បងមិនស៊ូវហ៊ានលី
បើការ៉ុងទទេ បងលីឱ្យស្រីមើល
ក្របីស៊ីស្រូវ បងមិនស៊ូវហ៊ានដេញ ក្របីស៊ីស្រូវ បងមិនស៊ូវហ៊ានដេញ
បើក្របីដើរចេញ បងដេញឱ្យស្រីមើល
ក្របីវ័ធចេក វ័ធបាក់របង ក្របីវ័ធចេក វ័ធបាក់របង
ក្របីវ័ធបង វ័ធបាក់កញ្ចូញគូទ
កញ្ចាញ់ចេកអើយ! កញ្ចាញ់ចេកខ្វាប់ កញ្ចាញ់ចេកអើយ! កញ្ចាញ់ចេកខ្វាប់
ពិបាកសឹងស្លាប់ រវល់កូនយំ
អាវ៉ាស៊ីចេក អាវ៉ាស៊ីនំ អាវ៉ាស៊ីចេក អាវ៉ាស៊ីនំ
រវល់កូនយំ ម៉ែវាទៅផ្សារ
ផ្គរលាន់ឯត្បូង ត្រយ៉ូងចេកក្តឹប ផ្គរលាន់ឯត្បូង ត្រយ៉ូងចេកក្តឹប
លើកគ្នាសាមសិប ទៅដណ្តឹងកូនគេ
ឪពុកថាឱ្យ ម្តាយថាទេ ឪពុកថាឱ្យ ម្តាយថាទេ
លើកកូនឱ្យគេ ព្រោះចង់ស៊ីក្បាលជ្រូក
ផ្គរលាន់ឯត្បូង ត្រយ៉ូងចេកក្តឹប ផ្គរលាន់ឯត្បូង ត្រយ៉ូងចេកក្តឹប
លើកគ្នាសាមសិប ទៅដណ្តឹងកូនគេ
ឪពុកថាឱ្យ ម្តាយថាទេ ឪពុកថាឱ្យ ម្តាយថាទេ
លើកកូនឱ្យគេ ព្រោះចង់ស៊ីក្បាលជ្រូក