គុកកម្មងងឹត Lyrics
- Genre:Acoustic
- Year of Release:2022
Lyrics
អ៊ូយ! ចុកចាប់ណាស់ ក្នុងសួតប្រមាត់
ដូចយកកាំបិតមកកាត់ បេះដូងប្រមាត់ ឱ្យដាច់ដុំៗ
ខំរែកខំពុន ធ្ងន់ដូចរែកភ្នំ
ម្ល៉េះសមឱ្យខ្ញុំ ទ្រាំរស់ម្ដេចបាន?
ផ្លែឈើរង្គើ គង់ជ្រុះចោលទង គិតចុះណាស្រស់នួនល្អង
ប្រៀបដូចខ្លួនបង និងកែវកល្យាណ
បើចេះតែទ្រាំ ទ្រាំហួសប្រមាណ
គង់រលាយប្រាណ ព្រោះរឿងស្នេហា
តឹងទ្រូងខ្លាំងណាស់ ម្ចាស់ថ្លៃខ្ញុំអឺយ!
តើគិតម្ដេចឡើយ ឱ្យស្បើយទុក្ខា?
ស្គាល់ហើយគុកកម្ម ខ្ញុំសូមផ្ដាំថា
ស្មារលាកុំឱ្យយល់ភក្ត្រ
ឈឺចិត្តឆ្អិតទ្រូងអឺ! រូងជាដំបៅ
រណ្ដៅជ្រោះជ្រៅឈាមខ្មៅ
មិនគួរខ្លួនខ្លៅ មកឱ្យប្រឡាក់
គុកកម្មងងឹត សុទ្ធសឹងច្រវាក់
បើរឹងប្រឹងស្ម័គ្រ គង់ធ្លាក់អវិចី...