
ខ្លាចណាស់!ពេញណាស់ (Remastered Version) Lyrics
- Genre:World Music/Folklore
- Year of Release:2022
Lyrics
រៀមសែនពេញចិត្តនឹងស្រី រកអ្វីប្រដូចឱ្យស្មើមិនបាន
សែនរន្ធត់ស្រយុតអង្គប្រាណ តាំងពីរៀមបានជួបកល្យាណវេលាណា
រៀមសូមបីបមកាយស្រី ជាន័យលន់តួបំពេស្នេហា
តាមធម្មជាតិបង្ខំឱរា ចងភ្ជាប់វាសនាកាយានៃយើងទាំងពីរ
ភ្លើងស្នេហ៍ដុតរោលឥតស្បើយ រៀមសូមកើយជាខ្នើយឥន្ទ្រីយ៍
លើសម្ផស្សល្អស្រស់ដូចមណី ឆវីនារីកំពូលហឫទ័យ
រៀមសូមបីបមកាយស្រី ជាន័យលន់តួបំពេស្នេហា
តាមធម្មជាតិបង្ខំឱរា ចងភ្ជាប់វាសនាកាយានៃយើងទាំងពីរ
ភ្លើងស្នេហ៍ដុតរោលឥតស្បើយ រៀមសូមកើយជាខ្នើយឥន្ទ្រីយ៍
លើសម្ផស្សល្អស្រស់ដូចមណី ឆវីនារីកំពូលហឫទ័យ