កាត់ទោសមួយជីវិត Lyrics
- Genre:World Music/Folklore
- Year of Release:2021
Lyrics
សាលក្រមអឺ! កាត់ទោស ខ្ញុំមួយជីវិត
ជាប់គុកអឺ! ឧក្រិដ្ឋ ងងឹត...ឈឹង
ខុសហើយខ្ញុំអើយ! ប្រហារស្រី
ប្រពន្ធក្បត់ប្ដី ប្ដីជ្រុលដៃប្រហារ ស្ដាយមហាអនិច្ចា
ច្បាប់ដាក់ទោស អស់មួយសង្ខារ ចោលបុត្រាម្នាក់ឯង
រត់រួចពីគុក ចង់ជួបមុខកូន
ទាំងយប់ស្ងាត់សូន្យ កូនអើយ! ប៉ានឹកណាស់ថ្លៃ
យំក្នុងគុករាល់ថ្ងៃ ទ្រាំមិនបានទេណាចរណៃ
លែងខ្លាចអ្វីរត់រួចពីគុក
ស្ដាយខុសអស់មួយជីវិត មួយជីវិតវេទនាដល់កូន
កូនអើយ! ជាតិនេះយ៉ាងណា?
កូនទទួលកេរបាបពីប៉ា គឺទឹកនេត្រា អនាថាវង្វេងក្នុងលោក
ប៉ាសូមលាកូន ចូលគុកវិញហើយ
កូនអើយ! ទ្រាំតាមបាបកម្មទៅ ប៉ាលាហើយណាពៅ
គេចាប់ប៉ាយកទៅឥឡូវ នៅក្នុងគុកខានឃើញមុខហើយ
ប៉ាសូមលាកូន ចូលគុកវិញហើយ
កូនអើយ! ទ្រាំតាមបាបកម្មទៅ ប៉ាលាហើយណាពៅ
គេចាប់ប៉ាយកទៅឥឡូវ នៅក្នុងគុកខានឃើញមុខហើយ