ញញឹមស្រស់ Lyrics
- Genre:World Music/Folklore
- Year of Release:2021
Lyrics
ញញឹមស្រស់ស្រាយអ្វីម្ល៉េះទេ?
ស្រស់ដូចដួងខែ ដែលពេញរស្មី
ញញឹមម្ដងៗ រៀមបងស្ទើរស្លុតស្មារតី
ចង់ថ្នាក់ថ្នមបី ស្រស់ស្រីឱ្យឆ្អែតចិន្ដា
បើអូនញញឹម ស្រស់ម្ល៉ឹងៗ
តើឱ្យរៀមខឹង ម្ដេចបានជីវ៉ា?
សាច់ថ្ពាល់ទាំងសង បំព្រងគួរឱ្យស្នេហា
ប្រុសលើលោកា គេប្រាថ្នាតែស្រី
ឃើញអូនញញឹម ដាក់គេម្ដងៗ
ទ្រូងសៅហ្មង ស្ទើរប្រេះជាពីរបី
ចិត្តច្រណែន ប្រកាន់ប្រចណ្ឌស្រី
តែរៀមមិនហ៊ានស្ដី ខ្លាចស្រីអាក់អន់ចិន្ដា
ញញឹមទៀតមក សម្លាញ់ចិត្ត
សូមអូនអាណិត ជីវិតខ្លោចផ្សា
ទុក្ខព្រួយព្រោះតែ ជាប់ស្នេហ៍លើរូបជីវ៉ា
ខុសត្រូវយ៉ាងណា មេត្តាអាណិតផង
ញញឹមស្រស់ស្រាយអ្វីម្ល៉េះទេ?
ស្រស់ដូចដួងខែ ដែលពេញរស្មី
ញញឹមម្ដងៗ រៀមបងស្ទើរស្លុតស្មារតី
ចង់ថ្នាក់ថ្នមបី ស្រស់ស្រីឱ្យឆ្អែតចិន្ដា
បើអូនញញឹម ស្រស់ម្ល៉ឹងៗ
តើឱ្យរៀមខឹង ម្ដេចបានជីវ៉ា?
សាច់ថ្ពាល់ទាំងសង បំព្រងគួរឱ្យស្នេហា
ប្រុសលើលោកា គេប្រាថ្នាតែស្រី
ឃើញអូនញញឹម ដាក់គេម្ដងៗ
ទ្រូងសៅហ្មង ស្ទើរប្រេះជាពីរបី
ចិត្តច្រណែន ប្រកាន់ប្រចណ្ឌស្រី
តែរៀមមិនហ៊ានស្ដី ខ្លាចស្រីអាក់អន់ចិន្ដា
ញញឹមទៀតមក សម្លាញ់ចិត្ត
សូមអូនអាណិត ជីវិតខ្លោចផ្សា
ទុក្ខព្រួយព្រោះតែ ជាប់ស្នេហ៍លើរូបជីវ៉ា
ខុសត្រូវយ៉ាងណា មេត្តាអាណិតផង