![ល្វាចេកព្រាត់គូរ](https://source.boomplaymusic.com/group10/M00/10/26/994cf427cc6e45bf85934f575d97359a_464_464.jpg)
ល្វាចេកព្រាត់គូរ Lyrics
- Genre:World Music/Folklore
- Year of Release:2021
Lyrics
អនិច្ចាល្វាចេក បែកគូគាប់
រាល់ពេលអឺ! តែងធ្លាប់បានសាសង
ធ្លាប់បានឮ ពាក្យអូនបង
ឆ្លើយឆ្លងសាសង មេត្រីក្តីស្នេហា
ព្រលឹមញញឹម ធ្លាប់ប្រលោម
គន់ឆោមអឺយ! រួចទើបអឺ! ចរយាត្រា
ស្វែងចំណីមកភោក្តា ផលាអាហារ ជីវជាតិទុកឱ្យអូន
ស្រឡាញ់ណាស់ ស្ទើរលេបបាន
មិនដែលរំខាន ក្រំស្រពោន
ឥឡូវប្រែព្រាត់ បាត់ស្ងាត់សូន្យ
អូនអឺយ! ឱ្យរៀម រស់នៅដូចម្តេចបាន?
នៅតែបង្គង រងទឹកភ្នែក
តឹងទ្រូងអឺ! ស្ទើរបែក វិវេកប្រាណ
ម្នាក់ឯងវង្វេង ក្រោមសុរិច្ឆាន
ឆ្នាំណានឹងបាន ផុតកម្មជួបប្រាណវិញអឺយ!