បើអាណិត Lyrics
- Genre:World Music/Folklore
- Year of Release:2021
Lyrics
បើអាណិតអឺ! ចិត្តសែនសប្បាយ
លែងខ្វល់ខ្វាយ សោះឡើយណាអូន
រៀមនឹងនៅ ថ្នាក់ថ្នមស្រីស្ងួន
មិនឱ្យអូន អាក់អន់ចិន្តា
ជឿចិត្តចុះអឺ! ណាស្រស់ភុំផាន
បងមិនមែន ជាប្រុសសច្ចា
ឬជាប្រុស ភូតភរសាវា
បានស្នេហា ហើយដោះដៃ
ល្មមហើយណាពុំងា ក្រែងវេរាណាថ្លៃ
ល្មមហើយចរណៃ ស្តាប់សំដីអង្វរ
បងមិនមែនអឺ! ប្រវ័ញ្ចចិត្តស្រី
រៀមបេតី ដោយចិត្តស្មោះសរ
ដូចព្រះអរុណ និងកិន្នរ
សូមអង្វរ ដោយស្មោះអឺយ!
ល្មមហើយណាពុំងា ក្រែងវេរាណាថ្លៃ
ល្មមហើយចរណៃ ស្តាប់សំដីអង្វរ
បងមិនមែនអឺ! ប្រវ័ញ្ចចិត្តស្រី
រៀមបេតី ដោយចិត្តស្មោះសរ
ដូចព្រះអរុណ និងកិន្នរ
សូមអង្វរ ដោយស្មោះអឺយ!