![ចៅដក (2023 Remaster) ft. Ros Sereysothea](https://source.boomplaymusic.com/group10/M00/07/25/adb9958ef0504e1aa76d5cac81ee3e18_464_464.jpg)
ចៅដក (2023 Remaster) ft. Ros Sereysothea Lyrics
- Genre:World Music/Folklore
- Year of Release:2023
Lyrics
(ប) រសៀលគងព្រៃ រៃយំល្វើយអើយល្វើយ
ឱ!កែវបងអើ្ហយ នាងអើយនៅទីណា
បងសែនអាល័យ ស្ទើរក្ស័យជីវ៉ា
រង់ចាំស្នេហា គ្មានលោះពេលឡើយ
ឱ!ចៅដកដកអើយ ចៅដកល្ហុង
អញ្ជើញមន្តស្នេហ៍វីយូឡុង
ប្រុងកូតហៅស្រីមកឆាប់រ៉ា
(ស) អូនមកដល់ហើយ បងអើយកុំស(អើយ)ង្កា
វីយូឡុងអើយប្រាប់អូនថា ស្នេហានៅចាំ
អូនសែនភិតភ័យ ទ្រូងស្រីប្រេះស្រាំ
ឮថាអើយប្រុសបងផ្តាំ ឲ្យអូនមកអើយជួប
ឱ!ចៅដកដកអើយ ចៅដកចំប៉ា
អញ្ជើញមន្តស្នេហ៍គ្ហីតា
ជួយថ្នមស្នេហាឲ្យខ្ញុំអើយផង
(ប) បងមិនខឹងទេ ម្ចាស់ស្នេហ៍កុំសៅអើយហ្មង
គ្ហីតាបានប្រាប់បង ថាអូនអើយមកហើយ
កាយស្រស់ភក្ត្រ័ឈ្មង បងសូមកៀកកើយ
សូមកាយអូនជាខ្នើយ ប្រចាំជីវិត
ឱ!ចៅដកដកអើយ ចៅដកនួនស្រី
អញ្ជើញមន្តស្នេហ៍ចាប៉ី
សូមអ្នកបំភ្លៃបំពេរពៅ
(ស) បងមើលដារា ឆាយាស(អើយ)ន្ធៅ
កាយអូនអើយនែបនៅ ជាមួយស(អើយ)ង្សារ
(ប) បងចាប់ជន្លេន ក្តិចស្ទូចមច្ឆា
អោនថើបបុប្ផា ទុកជាសាក្សី
(ប+ស)ឱ!ចៅដកដកអើយ ចៅដកក្តាំងងា
អញ្ជើញភ្លេងទាំងអស់គ្នា ប្រគុំបំពេរគូខ្ញុំអើយផង