ខ្ចងក្តក់ (2023 Remaster) Lyrics
- Genre:World Music/Folklore
- Year of Release:2023
Lyrics
ខ្ចងក្ដក់ទឹកជន់ព្រលឹងបងអើយ ខ្ចងក្ដក់ទឹកជន់

ភ្លៀងផ្គរបន្ទរទឹកជំនន់
ភ្លៀងផ្គរបន្ទរទឹកជំនន់
ទីទុយគយគន់ទាំងឱ!ភ័យភិត
ទឹកជោរហើយនាចក្រមុំបងអើយ រាចពេញព្រឹក្សព្រៃ

ត្រីឆ្ដោស្ទុះធ្លោឃើញចំណី
ត្រីឆ្ដោស្ទុះធ្លោឃើញចំណី
ផុងខ្លួនស្ទើរក្ស័យនៅឱ!ក្នុងជុច
ខ្ចងក្ដក់ក្ដក់ហៅក្រមុំបងអើយ ហៅរកទឹកភ្លៀង

កង្កែបចេញវាលហើយស្រែកចៀង
កង្កែបចេញវាលហើយស្រែកចៀង
ភ្នែកដៀងសម្លឹងទាំងក្ដីស្រម័យ
បងហែលឆ្លងព្រែកសម្លាញ់ចិត្តអើយ ជួបគុម្ពឫស្សី

ឃើញទំពាំងមុំអើយទូលដី
ឃើញទំពាំងមុំអើយទូលដី
ស្រាំងទិចបងភ័យហែលឱហួសទៅ