ខ្យល់មាត់ទន្លេ (Cassette LH Version) Lyrics
- Genre:Rock
- Year of Release:2023
Lyrics
ខ្យល់អើយខ្យល់ធ្លាក់ត្រជាក់កាយា
ខ្យល់ជលសាខ្យល់វាសនាខ្ញុំ
ពេលណាដួងចិត្តកើតវិបត្តិធំ
ខ្យល់បានជួយខ្ញុំឲ្យស្បើយ
ខ្យល់អើយខ្យល់ផាត់កម្ចាត់ទុក្ខា
អង្អែលឱរាឲ្យបានល្ហែល្ហើយ
ជាតិនេះបើស្លាប់ក៏មិនភ្លេចឡើយ
ខ្យល់អើយចូរចាំសម្ដី
ខ្យល់អើយខ្យល់ទន្លេ
ច័ន្ទទេរទាបទៅ
ខ្ញុំនៅមិនដាច់អាល័យ
នៅស្រូបស្រងខ្យល់កណ្ដាលរាត្រី
នឹងស្រីជាគូបណ្ដូលចិត្តស្នេហ៍
ខ្យល់អើយខ្យល់ខ្ញុំកុំឡើយលែងបក់
នាំឲ្យមានល្អក់ក្នក់ចិត្តឥតល្ហែ
ឱ!ខ្យល់ទន្លេខ្ញុំមិនរេស្នេហ៍
ខ្ញុំសូមថ្នមថែលុះក្ស័យ
ខ្យល់អើយខ្យល់ទន្លេ
ច័ន្ទទេរទាបទៅ
ខ្ញុំនៅមិនដាច់អាល័យ
នៅស្រូបស្រងខ្យល់កណ្ដាលរាត្រី
នឹងស្រីជាគូបណ្ដូលចិត្តស្នេហ៍
ខ្យល់អើយខ្យល់ខ្ញុំកុំឡើយលែងបក់
នាំឲ្យមានល្អក់ក្នក់ចិត្តឥតល្ហែ
ឱ!ខ្យល់ទន្លេខ្ញុំមិនរេស្នេហ៍
ខ្ញុំសូមថ្នមថែលុះក្ស័យ