ស្នេហ៍ស្រីស្រុកឧប៊ុន (Remastered) Lyrics
- Genre:Acoustic
- Year of Release:2021
Lyrics
អូ!ៗៗ... អូ!... រ៉ាណឺ...
សៀងសត្វស្រែកយំ ឱ្យខ្ញុំខ្វាយខ្វល់
ទឹកហូរវិលវល់ ហូរទៅមិនដែល ឈរឈប់ស្រាកស្រាន្ត
សំឡេងរងំ សៀងទឹកចាបយំ ឱ្យខ្ញុំសុខបាន
ឱ! ណាស្រី ស្រស់កែវកល្យាណ
ទិសឦសាន ឱ្យសុខជីវី
ចិត្តអឺយ! ស្ម័គ្រនាង គ្មានថ្ងៃណាសូន្យ
ដូចទឹកនិងក្បូន មិនដែលនឹងព្រាត់ គ្នាទេនារី
កែវភ្នែកនួនល្អង ថ្លាដូចសន្សើម ដក់លើប្រឹថពី
ឱ! រ៉ាណឺ ស្រីល្អសោភី បងសូមស្នេហ៍ស្ងួន
ដូចផ្កាយលើមេឃ ដែលទេវតា ប្រទានគ្រប់ជាតិ
កុំឱ្យមានរឿង ពីស្នេហ៍ឃ្លាត
អូនកុំមានស្នៀត ចោលបងណាអូន
យកស្នេហ៍បូជាព្រះបដិមា តំណាងឈូកផ្កា
បើមានថ្ងៃព្រាត់ក្ដីស្នេហា សូមកប់សង្ខារ ក្នុងទឹកលុះក្ស័យ
សូមស្ម័គ្រនួននាង គ្មានថ្ងៃណាសូន្យ
បងខំបែរបន់ ជួបស្រីឧប៊ុន គ្រប់ពេលវេលា
ដួងចៃកង្វល់ ព្រោះកែវនិមល ស្រីល្អលើសគេ
ឱ! រ៉ាណឺ នាងល្អឥតពីរ សូមផ្ញើជីវី ត្រឹមស្រីឧប៊ុន