គេងមកអូន (2023 Remastered) Lyrics
- Genre:Rock
- Year of Release:2023
Lyrics
គេងមកអូនគេងកើយភ្លៅ
ហើយពាលពៅចោលភ្នែកមើលច័ន្ទមណ្ឌល
រះក្រឡង់ដូចភ័ក្រនិមល
ដែលធ្លាប់យល់រាល់ពេលមិនអាចភ្លេចឡើយ
គេងមកចុះស្រស់ចរណៃ
ស្តាប់តន្ត្រីធម្មជាតិប្រគំរវើយ
ខ្យល់ត្រជាក់ធ្លាក់មករំភើយ
មាសបងអើយយើងបានធូរស្បើយទុក្ខា
ស្រលាញ់ណាស់មិនចង់ឱ្យឃ្លាត
គ្រប់គ្រប់ជាតិកុំឃ្លាតភ័ក្ត្រា
ដូចព្រះច័ន្ទនិងដួងតារា
ភ្ជាប់វាសនាស្នេហាអស់មួយជីវិត
ស្រលាញ់ណាស់មិនចង់ឱ្យឃ្លាត
គ្រប់គ្រប់ជាតិកុំឃ្លាតភ័ក្ត្រា
ដូចព្រះច័ន្ទនិងដួងតារា
ភ្ជាប់វាសនាស្នេហាអស់មួយជីវិត
គេងមកពៅគេងកំសាន
ហើយកុំស្មានកុំព្រួយថាបងបែកចិត្ត
រៀមស្រលាញ់ហើយថែមអាណិត
នេះពាក្យពិតវណ្ណកវីនៃអូន
គេងមកពៅគេងកំសាន
ហើយកុំស្មានកុំព្រួយថាបងបែកចិត្ត
រៀមស្រលាញ់ហើយថែមអាណិត
នេះពាក្យពិតវណ្ណកវីនៃអូន
នេះពាក្យពិតវណ្ណកវីនៃអូន
នេះពាក្យពិតវណ្ណកវីនៃអូន