កន្សែងសិល្ប៍ម៉ែឱ្យ (EP Version) Lyrics
- Genre:World Music/Folklore
- Year of Release:2023
Lyrics
អូនភស្តា! អូនភស្តា! អូននៅទីណា?
កម្មអ្វីពៀអ្វីអឺយ! ផ្តាច់ស្រីពីបង?
ឬមួយអឺ! នួនល្អង នាងអស់និស្ស័យ
លួចរត់ចោលបង ឥតក្តីអាល័យ ឱ្យបងរីងរៃ តែឯងឯកា
ទេវតានេត្រទិព្វអឺយ! វត្ថុស័ក្តិសិទ្ធិ
សូមប្រាប់រឿងពិត ដល់ខ្ញុំផងណា
ស្រីរត់ចោលខ្ញុំ ឬស្រស់ជីវ៉ា ត្រូវជនឫស្យា ប្រមាទពាធា
ស្តាយហើយអាណិត ព្រោះត្បិតស្រស់ស្រី
ត្រូវជាបុត្រី សេដ្ឋីមហា
អូនស៊ូលះបង់ កិត្តិយសគ្រួសារ
មកផ្សងអឺ! វាសនា ក្នុងព្រៃនឹងបង
បើរកមិនឃើញអឺយ! ជីវ៉ាមកវិញ
លោកនេះអឺ! ពោរពេញ ដោយភាពហ្មួហ្មង
រស់នៅគ្មានន័យ គ្មានស្រីសាសង
រស់ខុសបំណង ស្លាប់ប្រសើរជាង
បើរកមិនឃើញអឺយ! ជីវ៉ាមកវិញ
លោកនេះអឺ! ពោរពេញ ដោយភាពហ្មួហ្មង
រស់នៅគ្មានន័យ គ្មានស្រីសាសង
រស់ខុសបំណង ស្លាប់ប្រសើរជាង