![បាត់ដំណឹងសូន្យ (Remastered Version)](https://source.boomplaymusic.com/group10/M00/04/19/c7a4827d8b724d159671d71a25a4b438_464_464.jpg)
បាត់ដំណឹងសូន្យ (Remastered Version) Lyrics
- Genre:World Music/Folklore
- Year of Release:2022
Lyrics
យូរខែ យូរឆ្នាំកន្លង
ដែលសម្ដី ប្រុសបងបានសន្យា
ថាវិលជួប រួមរស់ស្នេហា
ស្ម័គ្រស្មោះគ្នា គ្មានចិត្តសាវា
លុះត្រាជីវិតក្ស័យ
ឥឡូវបាត់ដំណឹងសូន្យ
រូបអូនកើតទុក រីងរៃរាល់ថ្ងៃ
ស្ទើរតែឆ្កួត ឬចង់តែក្ស័យ
ដោយសារបង គ្មានចិត្តប្រណី
ដល់ស្រីដែលកំព្រា រងាឯកា
ប្រហែលជារូបបង លួចមានសង្សារ
បំភ្លេចស្នេហា គ្រាកម្សត់
ឬមួយបងក្បត់ ក្បត់ពាក្យសន្យា
ដែលបានសច្ចា ជាមួយអូន
សូមព្រះជួយនាំរូបបង
វិលត្រឡប់វិញ ដូចក្ដីបំណង
ដូចខ្ញុំផ្សង រាល់យប់ រាល់ថ្ងៃ
ឱ្យជីវិតអូនមានរស្មី
រួមរស់ជិតប្រុសថ្លៃ លុះគ្រាអវសាន
ប្រហែលជារូបបង លួចមានសង្សារ
បំភ្លេចស្នេហា គ្រាកម្សត់
ឬមួយបងក្បត់ ក្បត់ពាក្យសន្យា
ដែលបានសច្ចា ជាមួយអូន
សូមព្រះជួយនាំរូបបង
វិលត្រឡប់វិញ ដូចក្ដីបំណង
ដូចខ្ញុំផ្សង រាល់យប់ រាល់ថ្ងៃ
ឱ្យជីវិតអូនមានរស្មី
រួមរស់ជិតប្រុសថ្លៃ លុះគ្រាអវសាន