ព្រះច័ន្ទរះលើទន្លេមេគង្គ Lyrics
- Genre:World Music/Folklore
- Year of Release:2021
Lyrics
ជំនោររងា ដួងចន្ទ្រា យាត្រាកំសាន្ត
រស្មីថ្មីក្សេមក្សាន្ត ភ្លឺភូមិឋាន លើជលសា
រលកបោកដេញ ពន្លឺព្រិចៗ ពាសពេញគង្គា
យូរៗសូរវាចា លើភេត្រា ថាល្វើយៗ
បើខំប្រឹងសម្លឹងមើលឆ្ងាយ សែនស្តាយខ្វល់ខ្វាយឥតស្បើយ
ដល់ធម្មជាតិដែលឃ្លាតទៅហើយ ម្តេចឡើយលោកអឺយ! ឃ្លាតទៅ?
ទន្លេមេគង្គ ក្រោមចន្ទពេញវង់ រះរង់យប់ជ្រៅ
ពន្លឺភ្លឺជាប់នៅ ចិត្តហ្មងសៅក៏រសាយ
បើខំប្រឹងសម្លឹងមើលឆ្ងាយ សែនស្តាយខ្វល់ខ្វាយឥតស្បើយ
ដល់ធម្មជាតិដែលឃ្លាតទៅហើយ ម្តេចឡើយលោកអឺយ! ឃ្លាតទៅ?
ទន្លេមេគង្គ ក្រោមចន្ទពេញវង់ រះរង់យប់ជ្រៅ
ពន្លឺភ្លឺជាប់នៅ ចិត្តហ្មងសៅក៏រសាយ