ស្ទឹងស្នេហា Lyrics
- Genre:World Music/Folklore
- Year of Release:2021
Lyrics
បឹងហ្គាវ៉ាន់សូឡូ
ទឹកហូរទៅឆ្ងាយសន្លឹម ឆ្ងាយផុតក្តីសង្ឃឹម
ឆ្ងាយភ័ក្រ្តប៉ប្រិម ធ្លាប់ញញឹមរាល់ថ្ងៃ
ឆ្ងាយទាំងពាក្យផ្តែផ្តាំ
អូនព្រាត់ព្រោះកម្មចង្រៃ តែធ្វើម្តេចនិស្ស័យ
ចែកស្នេហ៍ប្រុសថ្លៃ ព្រាត់ពីស្រីឥតស្រណោះ
ឱ! បឹងហ្គាវ៉ាន់សូឡូអឺយ!
ឃ្លាតរូបអ្នកហើយ សល់នៅតែឈ្មោះ
ឃ្លាតទាំងសំដី ឃ្លាតកវីពីរោះ
តែចិត្តនៅស្មោះលើថ្លៃ
ឃ្លាតពីប្រុសតែប្រាណ
ចិត្តទាំងប៉ុន្មានអាល័យ ធ្លាប់រួមរ័កមេត្រី
ប្តូរស្នេហ៍ភក្តី នឹងរូបស្រីសង្សារ
ឱ! បឹងហ្គាវ៉ាន់សូឡូអឺយ!
ឃ្លាតរូបអ្នកហើយ សល់នៅតែឈ្មោះ
ឃ្លាតទាំងសំដី ឃ្លាតកវីពីរោះ
តែចិត្តនៅស្មោះលើថ្លៃ
ឃ្លាតពីប្រុសតែប្រាណ
ចិត្តទាំងប៉ុន្មានអាល័យ ធ្លាប់រួមរ័កមេត្រី
ប្តូរស្នេហ៍ភក្តី នឹងរូបស្រីសង្សារ