![មើលដួងច័ន្ទ](https://source.boomplaymusic.com/group10/M00/12/09/1e21bc65db5841478cad75bcf30a6d08_464_464.jpg)
មើលដួងច័ន្ទ Lyrics
- Genre:World Music/Folklore
- Year of Release:2021
Lyrics
ឱ! រាត្រីស្ងាត់អឺយ! ខ្ញុំនៅឆ្លងឆ្លើយ នឹងដួងចន្រ្ទា
នៅលើដែននភា ចិន្តាសុខសាន្ត
ខុសអ្វីតែរូបខ្ញុំ ឃ្លាតស្នេហ៍ឧត្តម ចិត្តខ្ញុំរំខាន
ស្នេហ៍ធ្លាប់នែបនិត្យប្រាណ មិនបានឋិតថេរ
ចន្ទអ្នកមានពន្លឺភ្លឺថ្លា ម្តេចខ្ញុំមានវាសនាខុសគេ?
ជួបតែចិត្តវៀចវេរ ទុក្ខគ្មានពេលទំនេរ
លង់ចិត្តក្នុងទន្លេស្នេហា
ឱ! ដួងចន្ទស្រស់អឺយ! តើធ្វើម្តេចទ្បើយខ្ញុំមានវាសនា
បានជួបក្តីស្នេហាចិន្តាភក្តី?

ហុឺ! ហុឺ! ហុឺ! ហុឺ! ហ៊ឺ! ហុឺ! ហ៊ឺ! ហុឺ! ហ៊ឺ!