ម៉ានី (2021 Remastered Version) ft. Sinn Sisamouth Lyrics
- Genre:World Music/Folklore
- Year of Release:2021
Lyrics
ឱ! វាលអឺយ! វាលស្មៅ អ្នកនៅដដែល រៀមខ្វះរូបស្រី
ម៉ានីស្រស់ចរណៃ អូនស្លាប់ឬអី បងព្រួយកន្លង
ម្ដេចអូនព្រាត់ពីបង? បងសុខចិត្តក្ស័យ ហើយណាអូនណាណាអូន
យើងនៅរស់ជិតគ្នា ទោះស្លាប់រស់យើង នឹងស្លាប់ជិតគ្នា
ម៉ានី...
ទេបងបណ្ដូលចិត្ត ជាទីស្នេហា អូនឆ្លើយតបបង
ម៉ានីគ្មានបំណង រត់គេចពីបង ព្រាត់ទៅឆ្ងាយឡើយ
ចំណែករូបអូនវិញ កើតទុក្ខទោម្នេញ ហើយណាបងណាណាបង
អូនខ្លាចក្រែងតែចិត្ត ចិត្តប្រុសគេចកែ បែកបែរពីអូន
បងនឹកឃើញគ្រាដើម ស្នេហ៍យើងទាំងពីរ មិនអាចភ្លេចបាន
អូនរត់ទៅចោលបង មិនឱ្យបងដឹង ណាព្រលឹងអឺយ!
រៀមសែនឈឺចិត្តណាស់ លែងបានប្រទះ បាត់ស្រីឱ្យបងអាល័យ
ទោះបីជាយ៉ាងណា លែងបានជីវ៉ា ជួបមុខទៀតហើយ
ម៉ានី...
រឿងអតីតកាល នៃយើងទាំងពីរ អូនមិនភ្លេចទេ
អូនចាកចោលប្រុសស្នេហ៍ គ្មានចិត្តបែកបែរ អូននៅស្រណោះ
អូនទៅចោលបងនេះ ព្រោះចង់ដឹងថា បងស្មោះនឹងអូនទេស្ងួន
អូនមិនបានបែកបែរ រិះរេរកស្នេហ៍ គូថ្មីទៀតឡើយ
សម្ផស្សទឹកត្រពាំង រស្មីចែងចាំង នៅសងខាងភ្នំ
មានរូបអូនហើយនិងខ្ញុំ សាសងស្នេហា មិនចេះឆ្អែតឆ្អន់
រៀមនៅតែនឹកស្រមៃ អូននៅក្នុងដៃ បងធ្លាប់បីត្រកងអូនអើយ!
ទោះមេឃខ្ពស់ដីធំយ៉ាងណា បងទៅយកអូនឱ្យបាន
ម៉ានី...
នឹកដល់គ្រាកម្សត់ តែងព្រួយកើតទុក្ខ ឥឡូវធូរស្បើយ
ដូចជារដូវប្រាំង ក្អែកហើរសំកាំង ភ្លៀងធ្លាក់ជោកជាំ
តាំងពីថ្ងៃនេះទៅ យើងអាចរស់នៅ ជាមួយគ្នាហើយណាថ្លៃ
ទោះបីមេឃរលំរលាយយ៉ាងណា យើងមិនព្រាត់ឡើយ
ម៉ានី...