នឹកអើយសែននឹក (Remastered Version) Lyrics
- Genre:World Music/Folklore
- Year of Release:2023
Lyrics
រាត្រី...នេះព្រះច័ន្ទរះភ្លឺថ្លា
ចិន្តា....សែនខ្វល់ម្ល៉េះទេ
ស្រមៃ... ភ័ក្ត្របងនៅក្នុងដួងខែ
នឹកប្រុសស្នេហ៍ ធ្លាប់ថែថ្នមថ្នាក់ប្រាណអូន
ព្រះពាយ... បក់បោកនាំមកក្លិនផ្កា
ស្នេហា... រុះរោយស្រពាន
ធ្វើម្តេច... សាងស្នេហ៍ សាងសុខ សាងក្បូន
បើរូបអូនមានកូន មានប្តីរក្សា?
ស្រឡាញ់រូបបង បានត្រឹមតែនឹក
សែនរលឹក យប់ព្រឹកនឹកដល់ជីវ៉ា
អូនស្នេហ៍ទ្រាំស្នេហ៍ ទាំងចិត្តខ្លោចផ្សា
វាសនាចារជាប់ចិត្តលើបង
នឹកអឺយ!... សែននឹក នឹកអ្វីម្ល៉េះទេ
ជួបស្នេហ៍... ជួបទុក្ខមួហ្មង
បំភ្លេច.... មិនបានដូចចិត្តដែលប៉ង
ឃើញមុខបង មកលងលួងលោមរាល់ថ្ងៃ
ស្រឡាញ់រូបបង បានត្រឹមតែនឹក
សែនរលឹក យប់ព្រឹកនឹកដល់ជីវ៉ា
អូនស្នេហ៍ទ្រាំស្នេហ៍ ទាំងចិត្តខ្លោចផ្សា
វាសនាចារជាប់ចិត្តលើបង
នឹកអឺយ!... សែននឹក នឹកអ្វីម៉្លេះទេ
ជួបស្នេហ៍... ជួបទុក្ខមួហ្មង
បំភ្លេច.... មិនបានដូចចិត្តដែលប៉ង
ឃើញមុខបងមកលង... លួងលោម... រាល់ថ្ងៃ...