Min Hean Lyrics
- Genre:R&B
- Year of Release:2022
Lyrics
កែវនេត្រា ដ៏ស្រស់ស្រទន់
ភាពទន់ភ្លន់នៅក្នុងសម្ដីគ្រប់ម៉ាត់
ញញឹមម្ដងៗធ្វើអោយបេះដូងរសាត់
ហោះទៅណាបាត់ខ្ញុំលែងដឹងខ្លួន
និយាយតាមត្រង់បងចាប់អារម្មណ៍រូបស្រី
បេះដូងនៅភ័យ មិនដឹងគួរធ្វើយ៉ាងណា
សុំត្រឹមលួចមើលព្រោះដឹងថាគ្មានវាសនា
បានជីវ៉ាមកថ្នមថែ
មិនហ៊ានសុំស្រឡាញ់អូន
មិនហ៊ានសុំនៅក្បែរអូន
មិនហ៊ានព្រោះបងដឹងខ្លួន
យើងមិនសាកសម
ប្រៀបដូចមេឃនិងដី
ត្រឹមជូនពរស្រីជួបក្ដីស្រម៉ៃដែលប៉ង
សម្រេចរាល់បំណង
ត្រឹមប៉ុណ្ណឹងបងស្កប់ចិត្តហើយ
គ្រាន់តែចង់ធ្វើអោយគេសប្បាយចិត្ត
ចិត្តមួយចង់ប្រាប់ចិត្តមួយចង់លាក់ការពិត
ខ្លាចចុងក្រោយមិនបានធ្វើសូម្បីមិត្តឈឺចិត្តទ្វេដង
តែក្នុងចិត្តរសាប់រសល់
ចង់ចាប់ផ្កាយដែលឈោងមិនដល់
គិតឡើងស្ត្រេសអោយខ្ញុំកង្វល់
ខួរក្បាលវា ច្របូកច្របល់
ពេលនេះគួរធ្វើយ៉ាងណា
ដោះស្រាយមិនចេញទេសមីការ
ស្នេហាតែម្ខាងបែបនេះ
និយាយតាមត្រង់បងចាប់អារម្មណ៍រូបស្រី
បេះដូងនៅភ័យ មិនដឹងគួរធ្វើយ៉ាងណា
សុំត្រឹមលួចមើលព្រោះដឹងថាគ្មានវាសនា
បានជីវ៉ាមកថ្នមថែ
មិនហ៊ានសុំស្រឡាញ់អូន
មិនហ៊ានសុំនៅក្បែរអូន
មិនហ៊ានព្រោះបងដឹងខ្លួន
យើងមិនសាកសម
ប្រៀបដូចមេឃនិងដី
ត្រឹមជូនពរស្រីជួបក្ដីស្រម៉ៃដែលប៉ង
សម្រេចរាល់បំណង
ត្រឹមប៉ុណ្ណឹងបងស្កប់ចិត្តហើយ
អូនចាំត្រាណត្រើយសារភាពស្នេហ៍
លែងចង់ធ្វើមិត្ត អូនចង់ក្បែរថែទាំបង
ស្នេហ៍ស្នងបងគិតយ៉ាងណា
ពេលនេះសុំស្រឡាញ់អូន
ពេលនេះសុំនៅក្បែរអូន
ពេលនេះបងលែងខ្វល់
ថាយើងមិនសាកសម
មេឃជាគូនឹងដី
បងនឹងថែស្រីរហូតដល់ថ្ងៃបងសូន្យ
គ្រប់យ៉ាងដើម្បីអូន
ត្រឹមប៉ុណ្ណឹងបងស្កប់ចិត្តហើយ