![IYOUAREBEAUTIFUL](https://source.boomplaymusic.com/group10/M00/11/23/eccdd81195e74f688c7d768df2954bbc_464_464.jpg)
IYOUAREBEAUTIFUL Lyrics
- Genre:Pop
- Year of Release:2022
Lyrics
មើលកញ្ចក់
ប្រាប់ខ្លួនឯងអោយច្បាស់
កុំគិតពាក្យគេផ្ដេសផ្ដាស
ធ្វើបាបខ្លួន
ខំពួនមិនហ៊ានចេញក្រៅ
សម្ដី
សម្ដីគេជេរ គេហៅ
ខ្ញុំស្ដាប់ទាំងទ្រូងដំបៅ
តែគេថារឿងតូច
ហេតុអ្វីខ្ញុំដូចប្រកាន់ម្ល៉េះ
ខ្ញុំមិនចង់ទ្រាំបែបនេះទេ
ចង់ដូចព្រះអាទិត្យ
ចែងចាំងរស្មី
បំភ្លឺផែនដីផ្គត់ផ្គង់ជីវិត
ចង់រះដូចផ្កាយ
ទោះឆ្ងាយតែមិនងងឹត
គ្រប់យ៉ាងគឺស្រស់ស្អាតពិត
ខ្ញុំស្អាត អ្នកស្អាត
ខ្ញុំស្អាត អ្នកស្អាត
ខ្ញុំស្អាត អ្នកស្អាត
សមុទ្រ
គ្មានរូបរាងដូចផ្កា
តែសុទ្ធសឹងស្អាតអស្ចារ្យ
ពិសេសរៀងខ្លួន
គ្មានក្បួនស្តង់ដាអ្វីនោះទេ
ខ្ញុំគឺខ្ញុំ គេគឺគេ
ចង់ដូចព្រះអាទិត្យ
ចែងចាំងរស្មី
បំភ្លឺផែនដីផ្គត់ផ្គង់ជីវិត
ចង់រះដូចផ្កាយ
ទោះឆ្ងាយតែមិនងងឹត
គ្រប់យ៉ាងគឺស្រស់ស្អាតពិត
ដើរទៅមុខ ឈប់ត្រឹមនេះ រឺ បកក្រោយ
ខ្ញុំមិនចង់ចាញ់ពាក្យអប្រិយគេទៀតឡើយ
ព្រោះខ្ញុំមិនបានខុស
ហេតុអ្វីអោយគេកំណត់
ហេតុអ្វីគិតរឿងជូរចត់
យើងត្រូវជឿជាក់លើខ្លួនឯង
ចង់ដូចព្រះអាទិត្យ
ចែងចាំងរស្មី
បំភ្លឺផែនដីផ្គត់ផ្គង់ជីវិត
ចង់រះដូចផ្កាយ
ទោះឆ្ងាយតែមិនងងឹត
គ្រប់យ៉ាងគឺស្រស់ស្អាតពិត
ខ្ញុំស្អាត អ្នកស្អាត
ខ្ញុំស្អាត អ្នកស្អាត
ខ្ញុំស្អាត អ្នកស្អាត
យើងស្អាត