ង៉ក់ងរ (NGOK NGOR) Lyrics
- Genre:Pop
- Year of Release:2022
Lyrics
តើ វាជា ធម្មជាតិ របស់មនុស្សស្រី
ឬ ក៏បងខុសអី ទើបអូនងរង៉ក់រករឿងរាល់ថ្ងៃ
មិនចេះចប់ សោះថ្លៃ អូយ បងតាមអូនមិនទាន់ទេ
Oh, baby
នៅសុខៗ ទឹកមុខអូនចាប់ផ្ដើមប្រែ
អោយ បងភ័យម៉្លេះទេ! ស្ទុះទៅសួរនាំក្រែងលោដឹងរឿង
តែមាសមេ បែខ្នងមិនស្ដីដាក់បង អោយបងឆ្ងល់
Oh, baby
ហឹម អូនហ្អាយ
អោយបងព្រួយ អោយបងភ័យ
ព្រោះពាក្យមួយម៉ាត់ថា "មិនអី"
សៀវភៅចិត្តស្រី បងពិតអានមិនដាច់ទេថ្លៃ
ធ្វើម៉េច អោយបងអាចឆាប់យល់ពីស្រី
ប្រាប់បង មួយម៉ាត់ក៏បានដែរចរណៃ
អូនមិនមាត់គិតតែ ង៉ក់ងរៗ
អូនថា "មិនអី" តែ ង៉ក់ងរៗ
បើសិន បងអាចចូលក្នុងបេះដូងស្រី
វាស់ស្ទង់ ពីជម្រៅចិត្តអូនណាថ្លៃ
ម៉្លេះបងមិនអោយអូន ង៉ក់ងរៗ
បានហើយសូមពៅ ឈប់ង៉ក់ងរៗ
ឈប់ងរ ទៅអូន
អូនង៉ក់ អូនងរ
គិតតែពីខឹង អូនមិនឈប់មិនឈរ
អូនង៉ក់ ហើយអូនងរ
អូនខឹងមិនបាត់ បងមានតែតាមលួងតាមទ្រ
ហឹម អូនហ្អាយ
អោយបងព្រួយ អោយបងភ័យ
ព្រោះពាក្យមួយម៉ាត់ថា "មិនអី"
សៀវភៅចិត្តស្រី បងពិតអានមិនដាច់ទេថ្លៃ
បើម៉េច អោយបងអាចឆាប់យល់ពីស្រី
ប្រាប់បង មួយម៉ាត់ក៏បានដែរចរណៃ
អូនមិនមាត់គិតតែ ង៉ក់ងរៗ
អូនថា "មិនអី" តែ ង៉ក់ងរៗ
បើសិន បងអាចចូលក្នុងបេះដូងស្រី
វាស់ស្ទង់ ពីជម្រៅចិត្តអូនណាថ្លៃ
ម៉្លេះបងមិនអោយអូន ង៉ក់ងរៗ
បានហើយសូមពៅ ឈប់ង៉ក់ងរៗ
ឈប់ងរ ទៅអូន