ពួកម៉ាក់ខ្ញុំ (MY FRIEND) Lyrics
- Genre:Hip Hop & Rap
- Year of Release:2024
Lyrics
ពួកម៉ាក់ខ្ញុំច្រើន តែមិនសូវបានជួបគ្នា
វាធ្វើដូចរវល់ មិនដឹងការងារស្អីវា
បើសិនហៅផឹក ព្រឹកមិនទាន់ជុំក្បាលគ្នា
បើកភ្លែកមិនទាន់ វាឈរចាំពេញមាត់ទ្វា
តែមានអាខ្លះណា ដូចពិបាកប្រដៅណាស់
ចូលចិត្តតែដុតគេឲឈ្លោះគ្នា
អាហ្នឹងពិបាកនិយាយណាស់ មុខអានេះក្រាស់ណាស់
ពេលវាខឹងគេ វាវាយតែប្អូនវា
ពេលម៉ែវាស្តីឲ រត់ចោលផ្ទះហើយវាធ្វើរឹកឡូយ
ខោកក្បាលប្អូនវាមួយកុំឲសយ
ហើយផ្តាំប្អូនវាថា អោយហែងអួយ
វាថាឲតែផឹក នឹកអ្នកចាស់
នឹកខ្លាំងណាស់ឡើងហូរទឹកភ្នែក
ស្រែកច្រៀងជំទាលពេញភូមិ
ម៉ែវារត់ម៉ោ ដាក់ក្បាលមួយវែក
អុីលក់ចាប់ហួយ ក៏សួរវាថា
ថ្ងៃណាសងលុយជំពាក់យូរពេក
វាក៏ប្រាប់គាត់ថា តែមានវាសង
ផ្ទះជាប់របងសោះ កុំទារវាពេក
ថាពួកម៉ាក់ខ្ញុំវាតែប៉ុណ្នឹង កុំខឹងវា
ថាពួកម៉ាក់ខ្ញុំវាតែអីញ្ចឹង កុំប្រកាន់វា
ថាពួកម៉ាក់ខ្ញុំវាតែប៉ុណ្នឹង កុំខឹងវា
ថាពួកម៉ាក់ខ្ញុំវាតែអីញ្ចឹង មួយភូមិគេស្អប់វា
បើនិយាយៗពីរឿងស្នេហា
អានេះជើងស្ទាយញ៉ែមិនធម្មតា
ញ៉ែមិនរើសសោះអោយតែឈ្នោះនីតា
សួរវាម៉េចចឹង វាថាកាត់តាមប៉ា
ថាស៊ាំអើយស៊ាំ
អានេះវាថាប៉ែដូចអ្នកផឹកស្រាថ្នាំ
សាំតាប៉ែ សែតាប៉ុាំ
ប៉ារូវាញ៉ែខែ៤ ហើយចង់ការខែ៥
ផ្ទះបុិតវាមានហោណាំង
ផ្ទះកាតាំងវាមាន៣ខ្នង
បើអូនស្រលាញ់បង ៤ ១០ខ្នងក៏បងឲដែរ
ផ្ទះបុិតវាមានហោណាំង
ផ្ទះកាតាំងវាមាន៣ខ្នង
បើអូនស្រលាញ់បង ៤ ១០ខ្នងក៏បងឲដែរ
ថាពួកម៉ាក់ខ្ញុំវាតែប៉ុណ្នឹង កុំខឹងវា
ថាពួកម៉ាក់ខ្ញុំវាតែអីញ្ចឹង កុំប្រកាន់វា
ថាពួកម៉ាក់ខ្ញុំវាតែប៉ុណ្នឹង កុំខឹងវា
ថាពួកម៉ាក់ខ្ញុំវាតែអីញ្ចឹង មួយភូមិគេស្អប់វា