
សោភីនីមាសស្នេហ៍ Lyrics
- Genre:Rock
- Year of Release:2021
This song is not currently available in your region.
Lyrics
រឿងផិតរឿងក្បត់ រៀមលើកទោសា
រឿងចាស់ផ្លាស់ជា វិមានស្នេហ៍ថ្មី
រឿងអកព្រាត់គូ ជារឿងកវី
តែបងនិងស្រី ស្មោះស្ម័គ្រលុះក្ស័យ មិនបោះបង់គ្នា
រឿងពីអតីត គិតថាយល់សប្ដិ
ដូចពពកអ័ព្ទ បិទបាំងសុរិយា
ថ្ងៃរះភ្លៀងរាំង ជើងមេឃភ្លឺថ្លា
រស្មីស្នេហា បំភ្លឺចិន្ដារៀមនិងចរណៃ
សោភីនីមាសបងអឺយ!
កូនយើងភ្ញាក់ហើយ ឈប់យំទៅថ្លៃ
ថ្ងៃបាក់រសៀល ឮសំឡេងរៃ
ដូចចម្រៀងស្រី បំពេរូបប្ដី ឱ្យគេងកើយភ្លៅ
រឿងចន្ទគោរព ឈប់កណ្ដាលព្រៃ
មោរ៉ាក្បត់ប្ដី ជារឿងអាស្រូវ
រឿងយើងខុសគេ មិនដូចទេពៅ
បំភ្លេចចោលទៅ ស្នេហ៍យើងគង់នៅ រាប់ពាន់ឆ្នាំអឺយ!
សោភីនីមាសបងអឺយ!
កូនយើងភ្ញាក់ហើយ ឈប់យំទៅថ្លៃ
ថ្ងៃបាក់រសៀល ឮសំឡេងរៃ
ដូចចម្រៀងស្រី បំពេរូបប្ដី ឱ្យគេងកើយភ្លៅ
រឿងចន្ទគោរព ឈប់កណ្ដាលព្រៃ
មោរ៉ាក្បត់ប្ដី ជារឿងអាស្រូវ
រឿងយើងខុសគេ មិនដូចទេពៅ
បំភ្លេចចោលទៅ ស្នេហ៍យើងគង់នៅ រាប់ពាន់ឆ្នាំអឺយ!