
ឃ្លាតមួយថ្ងៃវិស្ស័យមួយឆ្នាំ Lyrics
- Genre:Acoustic
- Year of Release:2021
Lyrics
ពេលដែលអូនឃ្លាតទៅ
ក្លែបក្លិនដែលជាប់នៅ បងថ្នមរក្សា
រក្សាទុករាល់ថ្ងៃ មិនឱ្យបាត់រស្មី នៃក្ដីស្នេហា
អូននិងបង ពាក្យផ្អែមធ្លាប់ឆ្លើយឆ្លង
បងស្រមៃនឹក នឹកគ្រប់វេលា
ឃ្លាតអូនមួយថ្ងៃ វិស័យមួយឆ្នាំ
បងគេងរង់ចាំ ចាំថ្ងៃវិលវិញ
ដួងចិត្តទន្ទេញ ទន្ទេញថានឹក នឹកអូនរាល់ថ្ងៃ
គ្មានផ្លាស់ក្រឡាស់ចិត្តបានទេថ្លៃ
បងព្រួយ ព្រួយរីងរៃព្រោះស្នេហា
ជីវ៉ាតើអូនព្រួយដូចបងដែរឬ?
បងឈឺព្រោះបងនឹក នឹកម្ល៉េះទេ
ប្រាប់ៗមកព្រលឹង ប្រាប់មកបងទន្ទឹង
ចាំដំណឹងស្នេហ៍ ជាតិនេះមិនភ្លេចទេ
ក្ដីស្នេហ៍ក្នុងលោកិយស្រីហើយនិងបង
ចាំៗពៅ ពីពេលនេះតទៅ
មិនឃ្លាតស្នេហ៍ស្នង បងហើយនិងអូន
ពេលដែលអូនឃ្លាតទៅ
ក្លែបក្លិនដែលជាប់នៅ បងថ្នមរក្សា
រក្សាទុករាល់ថ្ងៃ មិនឱ្យបាត់រស្មី នៃក្ដីស្នេហា
អូននិងបង ពាក្យផ្អែមធ្លាប់ឆ្លើយឆ្លង
បងស្រមៃនឹក នឹកគ្រប់វេលា
ឃ្លាតអូនមួយថ្ងៃ វិស័យមួយឆ្នាំ
បងគេងរង់ចាំ ចាំថ្ងៃវិលវិញ
ដួងចិត្តទន្ទេញ ទន្ទេញថានឹក នឹកអូនរាល់ថ្ងៃ
គ្មានផ្លាស់ក្រឡាស់ចិត្តបានទេថ្លៃ
បងព្រួយ ព្រួយរីងរៃព្រោះស្នេហា
ជីវ៉ាតើអូនព្រួយដូចបងដែរឬ?
បងឈឺព្រោះបងនឹក នឹកម្ល៉េះទេ
ប្រាប់ៗមកព្រលឹង ប្រាប់មកបងទន្ទឹង
ចាំដំណឹងស្នេហ៍ ជាតិនេះមិនភ្លេចទេ
ក្ដីស្នេហ៍ក្នុងលោកិយស្រីហើយនិងបង
ចាំៗពៅ ពីពេលនេះតទៅ
មិនឃ្លាតស្នេហ៍ស្នង បងហើយនិងអូន